fbpx
Skip to content

2016 press release

Read in:

ពានរង្វាន់វីរៈជនបរិស្ថានប្រគល់ពានរង្វាន់កិត្តិយសដល់វីរៈជនបរិស្ថានចំនួនប្រាំមួយរូប

ពានរង្វាន់ត្រូវបានប្រគល់ជូនសកម្មជនមកពីប្រទេសតង់ហ្សានី កម្ពុជា ស្លូវ៉ាគី ប៉េរូ ព័រតូរីកូ និងសហរដ្ឋអាមេរិក

សាន់ហ្រ្វាន់ស៊ីស្កូ ថ្ងៃទី18 ខែមេសា ឆ្នាំ2016 — នៅថ្ងៃនេះ មូលនិធិវីរៈជនបរិស្ថានបានប្រកាសអំពីអ្នកទទួល ពានរង្វាន់វីរៈជនបរិស្ថានឆ្នាំ2016 ចំនួនប្រាំមួយរូប ដែលពានរង្វាន់នេះគឺជាពានរង្វាន់ធំជាងគេនៅលើពិភពលោក សម្រាប់សកម្មជនបរិស្ថាននៅតាមសហគមន៍។ ដោយមានការប្រគល់ជូនជារៀងរាល់ឆ្នាំសម្រាប់វីរៈជនបរិស្ថាន មកពីតំបន់ទ្វីបដែលមានប្រជាជនរស់នៅទាំងប្រាំមួយរបស់ពិភពលោក ពានរង្វាន់វីរៈជនទទួលស្គាល់ចំពោះ សកម្មជនតាមសហគមន៍ដ៏អង់អាចក្លាហានដែលសម្រេចបាននូវសមិទ្ធផលធំៗនៅក្នុងកិច្ចការពារបរិស្ថាន និង សហគមន៍របស់ខ្លួន។

អ្នកឈ្នះនឹងត្រូវប្រគល់ជូនពានរង្វាន់នៅក្នុងពិធីសម្រាប់តែមានការអញ្ជើញនៅថ្ងៃនេះ នៅវេលាម៉ោង 5:30 ល្ងាច នៅសាលសិល្បៈអូប៉េរ៉ាសាន់ហ្រ្វាន់ស៊ីស្កូ(កម្មវិធីនេះនឹងមានផ្សាយផ្ទាល់តាមរយៈវេបសាយត៍ www.goldmanprize.org/ceremony)។ បន្ទាប់មកទៀតនឹងមានការរៀបចំពិធីមួយនៅឯអគារ Ronald Reagan Building និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃពុធទី20 ខែមេសា វេលាម៉ោង7:30 យប់។

អ្នកឈ្នះពានរង្វាន់នៅឆ្នាំមានដូចខាងក្រោម៖

EDWARD LOURE មកពីប្រទេសតង់ហ្សានី
Edward Loure បានដឹកនាំអង្គការសហគមន៍មួយដែលជាអ្នកផ្តួចផ្តើមបង្កើតវិធីសាស្រ្តសម្រាប់ផ្តល់កម្មសិទ្ធិដីធ្លី ដល់សហគមន៍ជនជាតិដើមភាគតិច ពោលគឺមិនមែនជាលក្ខណៈបុគ្គល នៅភាគខាងជើងនៃប្រទេសតង់ហ្សានី ដោយធានាបាននូវការថែរក្សាបរិស្ថាននៅលើផ្ទៃដីចំនួនជាង200,000 អ៊ែឃើ (80937 ហិកតា) សម្រាប់មនុស្ស ជំនាន់ក្រោយ។

លេង អួច មកពីប្រទេសកម្ពុជា
ស្ថិតក្នុងប្រទេសមួយដែលមានគ្រោះថ្នាក់បំផុតសម្រាប់សកម្មជបរិស្ថាន លេង អួចបានធ្វើដំណើរដោយសម្ងាត់ ដើម្បីកត់ត្រាសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា និងបានបង្ហាញអំពីអំពើពុករលួយដែលបាន ឆក់ប្លន់ដីធ្លីប្រជាជនក្នុងសហគមន៍ជនបទ ដែលបានធ្វើឱ្យរដ្ឋាភិបាលលុបចោលដីសម្បទានធំៗមួយចំនួន។

ZUZANA CAPUTOVA មកពីប្រទេសស្លូវ៉ាគី
ក្នុងនាមជាមេធាវីការពារផលប្រយោជន៍សាធារណៈ និងជាម្តាយរបស់កូនចំនួនពីនាក់ Zuzana Caputova បាន ដឹកនាំយុទ្ធនាការប្រកបដោយជោគជ័យមួយដែលបានបិទទីលានចាក់សម្រាមមានជាតិពុលដែលបានបំពុលដី ខ្យល់អាកាស និងទឹកនៅក្នុងសហគមន៍របស់គាត់ ដោយបង្កើតនូវគំនិតផ្តួចផ្តើមឱ្យមានការចូលរួមពីសាធារណៈ ជននៅក្នុងប្រទេស្លូវ៉ាគីបន្ទាប់ពីរបបកុម្មុយនិស្តត្រូវបានបញ្ចប់។

LUIS JORGE RIVERA HERRERA មកពីប្រទេសព័រតូរីកូ
Luis Jorge Rivera Herrera បានជួយដឹកនាំយុទ្ធនាការប្រកបដោយជោគជ័យដើម្បីបង្កើតទុនបម្រុងការពារ ធម្មជាតិនៅច្រកអេកូឡូស៊ីនៅភូមិភាគឦសាននៃប្រទេសព័រតូរីកូដែលជាដែនដីធ្វើសំបុកដ៏មានសារសំខាន់ សម្រាប់សត្វអណ្តើកសមុទ្រដែលជិតផុតពូជ និងការពារមរតកធម្មជាតិនៅលើដីកោះពីការអភិវឌ្ឍន៍ដែលបង្កឱ្យ ផលប៉ះពាល់ធ្ងន់ធ្ងរ។

DESTINY WATFORD មកពីសហរដ្ឋអាមេរិក
ស្ថិតក្នុងសហគមន៍ដែលសិទ្ធិបរិស្ថានមិនត្រូវបានគិតគូរអស់រយៈពេលជាយូរដើម្បីយកទីតាំងសម្រាប់បង្កើតរោងចក្រ ឧស្សាហកម្មធុនធ្ងន់ Destiny Watford បានបំផុសទឹកចិត្តប្រជាជននៅក្នុងតំបន Baltimore ឱ្យធ្វើការតវ៉ាចំពោះ ផែនការសាងសង់ឡដុតធំជាងគេរបស់ប្រទេសដែលមានចម្ងាយមិនដល់មួយមាយល៍ពីសាលារៀនរបស់គាត់។

MÁXIMA ACUÑA មកពីប្រទេសប៉េរូ
ក្នុងនាមជាកសិករនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសប៉េរូ Máxima Acuña បានក្រោកឈរទាមទារសិទ្ធិក្នុង ការរស់នៅចិញ្ចឹមជីវិតដោយសន្តិភាពនៅដីធ្លីរបស់គាត់ ដែលត្រូវបានប៉ុនប៉ងរឹបអូស ដោយក្រុមហ៊ុនរ៉ែ Newmont and Buenaventura Mining ដោយបញ្ឈប់ Conga Mine ពីការរុករានតំបន់ទីជម្រាល ដ៏មានសារសំខាន់មួយ។

អំពីពានរង្វាន់វីរៈជនបរិស្ថាន (Goldman Environmental Prize)
ពានរង្វាន់វីរៈជនបរិស្ថានត្រូវ បានបង្កើតឡើងនៅក្នុងឆ្នាំ1989 ដោយអ្នកដឹកនាំសហគមន៍ និងអ្នកស្នេហា មនុស្សជាតិនិយម Richard និងRhoda Goldman។ អ្នកឈ្នះពានរង្វាន់វីរៈជនបរិស្ថានត្រូវបានជ្រើសរើសដោយ ចៅក្រមអន្តរជាតិក្នុងចំណោមអ្នកដែលត្រូវស្នើឡើងដោយសម្ងាត់ដោយបណ្តាញអង្គការពិភពលោក និងបុគ្គល ផ្នែកការងារបរិស្ថាន។ សម្រាប់ព័ត៌មានបន្ថែមអំពីពានរង្វាន់ និងអ្នកឈ្នះពានរង្វាន់មុនៗ សូមបើកមើល វេបសាយត៍ www.goldmanprize.org។

# # #